រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាលតំបន់វិនិច្ឆ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (បិទផ្សាយទិន្នន័យក្បាលដី) ចំនួនពីរភូមិ​​ គឺភូមិអណ្តូងទឹក និងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង សរុបមានចំនួន ២៦២២ក្បាលដី។ ចំពោះការបិទផ្សាយទិន្នន័យក្បាលដីនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានសំណូមពរ និងស្នើសុំបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់ មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសខ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយនេះតទៅ គឺចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ (ជារៀងរាល់ថ្ងៃ)។
ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ May 15, 2024

អត្ថបទទាក់ទង