លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ គ.អ.ឆ.ក ខេត្តកោះកុង តំណាងលោកជំទាវ អភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត បានអញ្ជើញអមដំណើរប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក ជាប្រធានក្រុមការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យ នឹងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តបេក្ខភាព ក្នុងខេត្តកោះកុង ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ សមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក មន្ទីរពាក់ព័ន្ធមួយចំនួន និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤