លោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោកនាយករដ្ឋបាល ការិយាល័យពាក់ព័ន្ធ និងសហការជាមួយរដ្ឋបាលឃុំទាំងបី ទទួលស្វាគមន៍ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ កែវ សុវណ្ណ អគ្គនាយករង និងជាប្រធានប្រតិភូ រួមជាមួយសហការី ចុះសវនកម្មជាមួយគណៈប្រតិភូសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលស្រុកគិរីសាគរ សម្រាប់កាលបរិច្ឆេទ២០២៣ និងបណ្ដាលឆ្នាំពាក់ព័ន្ធ លេីការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រង បុគ្គលិក និងប្រតិបត្តិការផ្សេងៗទៀត នៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ។
ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤