រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្រាបថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្រាបថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា ។
ព្រះរាជពិធីនេះ បានរៀបចំឡើង ដោយមន្ទីរធម្មការ និងសានាខេត្តកោះកុង សហការជាមួយសាលាគណ គណ:មហានិកាយខេត្ត ដោយប្រាព្ធនៅវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ស្ថិតក្នុងភូមិ អណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។
ថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ May 14, 2024

អត្ថបទទាក់ទង