នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានរៀបចំពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ផ្ទេរភារកិច្ច មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា។
ក្នុងកម្មវិធីនេះផងដែរមានការអញ្ជើញចូលរួម÷ មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន- អនុប្រធានមន្ទីរកងរាជអាវុធហត្ថខេត្ត មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ លោក-លោកស្រីប្រធានការិយាល័យអង្គភាពរដ្ឋបាលស្រុក លោកមេឃុំ លោកប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ សរុបចំនួន ១២៣នាក់៕
ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ May 13, 2024