តាតៃក្រោម,ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ ចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។