នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជា អធិបតី ក្នុងកិច្ចប្រជុំ ស្តីពីដំណើរការរៀបចំគណៈកម្មការដែលទទួលខុសត្រូវក្នុងការទទួលកញ្ចប់ថវិកា ពីគម្រោងរេដបូក មកប្រើប្រាស់ និងបែងចែកតាមសហគមន៍ រៀបចំដោយអង្គការ WILDLIFE ALLIANCE ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។