លោក កង កុសល ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យបានចុះពិនិត្យមេីលការសិក្សាជាក់ស្តែងរបស់សាលាពុទ្ធិកបឋមសិក្សាចំនួន២គឺសាលាពុទ្ធិកបឋមសិក្សាជលធីគិរីវ៏ន ស្ថិតនៅវត្តជលធីគិរីវ័ន ឃុំជី ខ ក្រោម ស្រុកស្រែអំបិល និងពុទ្ធបឋមសិក្សាពោធិមុនីរាម នៅវត្តចន្ទមុនីរាម ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។
ក្នុងលោកប្រធានការិយាល័យបានពាំនាំពាក្យលោកប្រធានមន្ទីរ ផ្តាំផ្ញេីការសួរសុខទុក្ខ ដល់គណៈគ្រប់គ្រងសាលា លោកគ្រូឧទ្ទេសាចារ្យ និងសមណសិស្ស និងផ្តាំផ្ញេីក្រៀនរំលឹកដល់សមណសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រ ដេីម្បីអនាគត និងថែរក្សាសុខភាពផ្លូវកាយឱ្យបានល្អប្រសេីរ ចេះអនាម័យ ក្នុងការគង់នៅ
រៀនសូត្រ។
_::
កោះកុង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤