លោក ប៉ែន សុផាត អភិបាលរងស្រុក និង លោក អុិន ញឿន នាយករងរដ្ឋបាលសាលាស្រុក បានសហការណ៍ជាមួយតំណាងមន្ទីរបរិស្ថានខេត្តកោះកុង និងអាជ្ញាធរឃុំទួលគគីរ ចុះត្រួត ពិនិត្យ និងផ្តល់យោបល់លើកិច្ចសន្យាការពារបរិស្ថានសម្រាប់អាជីវកម្មផ្ទះ ចឹញ្ចឹមសត្វត្រចៀកកាំ របស់ លោកស្រី ភូ អាយលី នៅភូមិទួលគគីរលើ និងលោកស្រី ម៉ី ហុង នៅភូមិកោះចាក ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤
វេលាម៉ោង៨:៣០នាទីព្រឹក