រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តកោះកុង បានចាត់មន្ត្រីទទួលបន្ទុកសុខភាព សាខា ផ្តល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនលោកយាយ សំ សុវណ្ណា អាយុ៧៤ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ បច្ចុប្បន្នកំពុងស្នាក់អាស្រ័យនៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តកោះកុង បានចាត់មន្ត្រីទទួលបន្ទុកសុខភាព សាខា ផ្តល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនលោកយាយ សំ សុវណ្ណា អាយុ៧៤ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ បច្ចុប្បន្នកំពុងស្នាក់អាស្រ័យនៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជាពិសេសលោកយាយចាស់ជរា ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

សម្ភារៈរដែលសាខាបានផ្ដល់ជូន ទទួលបាន៖
ទឹកផ្លែឈើស្រស់ ១២កំប៉ុង ទឹកដោះគោខាប់២កំប៉ុង អាល់កុលលាងដៃ១ដប ព្រមទាំងថវិកា៥ម៉ឺនរៀល។

អត្ថបទទាក់ទង