រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត បាននាំយក ថវិកាដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាចំនួន៤លានរៀល និងថវិកាលោកស្រី ផឹង ពីសី ចៅសង្កាត់ ជាប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យចំនួន១៣មុឺនរៀល ប្រគល់ជូនដល់គ្រួសារ នៃសពលោកពលបាលឯក ងយ ឈុនលី ជំនួយការការិយាល័យយោធាតំបន់ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្ត ដែលបានពលីកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤,២៥នាទី ដោយ ឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់ ទីបញ្ជាការយោធភូមិភាគទី៣

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធានគណៈកម្មាធិការស អ កខេត្ត ដឹកនាំប្រធានគណៈកម្មាធិការស អ កក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យ និងប្រធានសាខាស អ កសង្កាត់ស្មាច់មានជ័យ បាននាំយក ថវិកាដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាចំនួន៤លានរៀល និងថវិកាលោកស្រី ផឹង ពីសី ចៅសង្កាត់ ជាប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យចំនួន១៣មុឺនរៀល។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោកពលបាលឯក ងយ ឈុនលី ជំនួយការការិយាល័យយោធាតំបន់ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្ត ដែលបានពលីកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤,២៥នាទី ដោយ ឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់ ទីបញ្ជាការយោធភូមិភាគទី៣។
ថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ May 2, 2024

អត្ថបទទាក់ទង