នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០៣រូប ស្រី ០២រូប ចុះសួរសុខទុក្ខគ្រួសារលោកស្រី គង់ ស្រីម៉ាច អាយុ ៣១ឆ្នាំ មុខរបរ រើសអេតចាយ មានកូនចំនួន ០៤នាក់ ស្រី ០២នាក់ និងកំពុងពរពោះចំនួន ០៤ខែ ដោយឡែកកូនចំនួន ០២នាក់ ស្រី ០១នាក់ កំពុងសិក្សា និងស្នាក់នៅក្នុងមជ្ឈមណ្ឌលថែទាំកុមារកំព្រារបស់រដ្ឋខេត្តកោះកុង។ បច្ចុប្បន្នលោកស្រីរស់នៅបណ្តោះអាសន្ន និងរើសអេតចាយដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។