សាខា កក្រក ខេត្តកោះកុង ៖នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុ សាខា កក្រក ក្រុងខេមរភូមិន្ទ អ្នកស្ម័គ្រចិត្តកក្រក លោកគ្រូទទួលបន្ទុកយុវជន បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៩ នាក់ ស្រី ១១ នាក់ សហការ ជាមួយ មន្រ្តីនគបាលចរាចរណ៍ផ្លូវគោក កងរាជអាវុធហត្ថ កងកម្លាំងនគរបាលអធិការក្រុង សរុប៣៨នាក់ បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចមុខរង្វង់មូលយាយរែកផ្លែឈើ ក្រុងខេមរភូមិន្ទ ។
នាឱកាសនោះ លោកស្រីប្រធានអនុសាខា កក្រក ក្រុង បានមានប្រសាសន៍ណែនាំបងប្អូនប្រជាពលរដ្ឋដែលមិនទាន់យល់ច្បាស់ និងមិនទាន់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោថ្មី ថានៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ នេះគឺជាពេលដែល កងកម្លាំងនគរបាលចម្រុះបានចាប់ផ្តើមចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែ ការចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នាពេលនេះមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ដោយសារតែតម្លៃនៃការផាកពិន័យកើនទ្វេពីពីរទៅបីបួនដងឯណោះ។
ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្រុមការងារបានធ្វើ គឺក្នុងគោលបំណង ដើម្បីជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា ៖ ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលា ដោយថាហេតុ៕
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104938_931.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104941_411.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104936_484.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104934_544.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104932_893.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104930_897.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104928_320.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104926_366.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104922_961.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104920_872.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104919_068.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104916_270.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104913_509.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104911_415.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104909_590-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104907_700-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104904_940-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104902_135-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104900_517-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104857_670-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104839_277-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104836_327-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/05/IMG_20200506_104831_971-1024x768.jpg)