/ / /

រដ្ឋបាលឃុំទួលគគីរ បានសហការជាមួយមន្ត្រី គ្រូបង្រៀន និងនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សរុបចំនួន ៤៤រូប បានចុះមកឃុំទួលគគីរ ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ចាក់ថ្នាំទម្លាក់បរាសិត និងចាក់វិតាមីនដល់សត្វសុនខ តាមខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំទួលគគីរ

រដ្ឋបាលឃុំទួលគគីរ បានសហការជាមួយមន្ត្រី គ្រូបង្រៀន និងនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សរុបចំនួន ៤៤រូប បានចុះមកឃុំទួលគគីរ ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ចាក់ថ្នាំទម្លាក់បរាសិត និងចាក់វិតាមីនដល់សត្វសុនខ តាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិទួលគគីរក្រោម ភូមិទួលគគីរលើ និងភូមិតាចាត ព្រមទាំងបានធ្វើបទបង្ហាញបង្រៀនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនាយសិស្សនៃសាលាអនុវិទ្យាល័យទៀបាញ់តាចាតផង ។
ជាលទ្ធផលសម្រេចបាន គឺ:
-បានចាក់វ៉ាក់សាំងសត្វសុនខ ចំនួន ៣៥ក្បាល និងសត្វឆ្មា ចំនួន ១៧ក្បាល។
-សម្ភាសន៍ប្រជាពលរដ្ឋតាមខ្នងផ្ទះ បានចំនួន ៣១គ្រួសារ
-បង្រៀនបានចំនួន ៥៥នាក់ ស្រី ២៥នាក់ ។
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”