រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត និងលោក សេង ដារ៉ា នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកចំណេះដឹង ស្តីពីការបញ្រ្ជាបសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងផែនការតាមវិស័យរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ»

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត និងលោក សេង ដារ៉ា នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកចំណេះដឹង ស្តីពីការបញ្រ្ជាបសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងផែនការតាមវិស័យរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ» សិក្ខាសាលានេះ មានគោលបំណង ដើម្បីចែករំលែកឧត្តមានុវត្តន៍ល្អៗរបស់ប្រទេសសមាជិកអាស៊ាន លើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការរៀបចំគោលនយោបាយ និងសកម្មភាពអ្នកពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព ដែលមានសមាសភាពអ្នកចូលរួម ប្រទេសដែលជាសមាជិកអាស៊ានទាំង ១០ប្រទេស និងរដ្ឋបាលខេត្តព្រះសីហនុ សិក្ខាសាលានេះបានរៀបចំនៅសណ្ឋាគារ Sea Breeze Hotel & Villa ដែលស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុឌ្ឍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។
ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ April 25, 2024

អត្ថបទទាក់ទង