/ / /

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មការធិការសាខា ឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មការធិការសាខា ឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ …!!

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មការធិការសាខា ឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះ នៅទីស្នាក់ការសាខា ។ ឬអាចទំនាក់ទំនងលេខទូរស័ព្ទដូចខាងក្រោម៖
១. លោកជំទាវ មិថុនា ភូថង ៖016 94 7777
២. ឯកឧត្តម លី សារ៉េត ៖097 737 6576
៣.លោក ឈួន យ៉ាដា ៖ 016 329 787 ,097 827 10 44

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    17/01/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញចូលរួមក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

  • ហេង គីមឆន/
    17/01/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តកោះកុង បានចុះពិនិត្យដំណើរការអ៊ុតកៅស៊ូ AC នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ជាគម្រោងរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    17/01/2026

    ក្រុមការងារគម្រោងអាហារូបត្ថម្ភឃុំ បានចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យវាយតម្លៃ ការអនុវត្តគម្រោងអាហាររូបត្ថម្ភនៅកម្ពុជាប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី សាត សុវណ្ណរ៉េត និងលោក ខា លាងហុង សមាជិកក្រុមការងារអាហាររូបត្ថម្ភថ្នាក់ស្រុក ដែលប្រព្រឹត្តទៅនៅសាលាឃុំថ្មស

  • ហេង គីមឆន/
    16/01/2026

    លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត​ បាន​ដឹកនាំ​សហការី ប្រគល់ថវិការបស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តសុពលភាពសមាជិកភាពប្រចាំឆ្នាំ២០២៥

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/01/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារវេនយាមប្រចាំការពេលយប់ នៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស

  • ហេង គីមឆន/
    16/01/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង