ដោយមើលឃើញមានការខ្វះខាតជីវភាពរស់នៅរបស់ក្មេងៗកំព្រាមួយចំនួនដែលរស់នៅក្នុងវត្ត ពឹងពាក់បីបាច់ថែរក្សាអាស្រ័យដោយព្រះសង្ឃ លោកបែន ប៉ូរាស៊ី អនុប្រធានគណនេយ្យ តំណាងអោយលោកវេជ្ជ.ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង រួមទាំងបុគ្គលិកទាំងអស់ បានពាំនាំយកគ្រឿងឧបភោគ និងគ្រឿងបរិភោគមួយចំនួនប្រគេនជូនដល់ព្រះសង្ឃគង់នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីចែកទានជូនដល់ក្មេងកំព្រាដែលស្នាក់នៅក្នុងទីវត្តអារាមនេះ។