ស្រុកកោះកុង ៖ នៅវេលាម៉ោង ២:០០ នាទីរសៀល ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ណឹម ភិរម្យ អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៤ ដើម្បីបូកសរុបលទ្ធផលការងាររបស់លេខាធិការដ្ឋាន ប្រចាំខែមេសា និងដាក់ទិសដៅការងារខែបន្ត របស់លេខធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកកោះកុង។