តាតៃក្រោម,ថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤
គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានបើកកិច្ចសាមញ្ញប្រចាំខែមេសា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយ លោក ហួន ណាក់ អនុប្រធាន គ.ក.ន.ក ឃុំ សមាសភាពចូលរួម លោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក ស្រុក លោក អ៊ឹង ទូច អនុប្រធានគ.ក.ស.ក ស្រុក លោក លោកស្រី សមាជិកគ.ក.ន.ក សរុបចំនួន ១៤នាក់ ស្រី ០៥ នៅសាលាឃុំតាតៃក្រោម។