/ / /

អនុសាខាកាកបាទក្រហមស្រុកគិរីសាគរ​បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមខេត្តកោះកុង​ និងសាប៊ូលាងដៃដែលឧបត្ថម្ភដោយសម្តេចសេនាពិជ័យ​ ទៀ​ បាញ់​ ព្រមទាំងថ្នាំពេទ្យពីសប្បុរជន​ ចែកជូនគ្រួសារក្រីក្រ​ និងជួបការលំបាក​

ថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០
==========*==
លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគិរីសាគរ
បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក នាំយកអំណោយ (សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសាប៊ូលាងដៃ ឧបត្ថម្ភដោយសម្តេចពិជ័យសេនា ព្រមទាំងថ្នាំពេទ្យ ពីសប្បុរសជន) ចែកជូនដល់គ្រួសារក្រីក្រ ជួបការលំបាកចំនួន ៤០ គ្រួសារ ស្ថិតនៅភូមិពាមកាយ ភូមិព្រែកស្មាច់ នៃឃុំកោះស្តេច និងភូមិភ្ញីមាស ភូមិតានី ភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ដែលក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូ សាប៊ូ ១ដប អាវយឺត ១ និងថ្នាំពេទ្យ ១ កញ្ចប់ ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានរំលឹកអំពីការយកចិត្តទុក្ខដាក់ និងសួរសុខទុក្ខពី សំណាក់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋាន ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ម្ចាស់ហាង ស្នាដៃនារីខ្មែសាឡនខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    10/12/2025

    ក្រុមប្រឹក្សាខេត្តកោះកុងសូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងក្រុមគ្រួសារ ដែលបានបាត់បង់ភរិយាជាទីគោរពស្រឡាញ់

  • ហេង គីមឆន/
    10/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅស្រុកមណ្ឌលសីមា ដែលជម្លៀសមកស្នាក់នៅវត្តថ្មី ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    10/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    10/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន ១៥ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    10/12/2025

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារខេត្ត