រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ បានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យ ពិភាក្សាស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ បានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យ ពិភាក្សាស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការដែលជាសមាជិក សមាជិកានៃ គ.ជ.អ.ប. រដ្ឋមន្រ្តី រដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ដែលមានចំនួនសរុបប្រមាណ៧៧រូប។
កិច្ចប្រជុំនេះមានបំណងពិនិត្យ ពិភាក្សា វាយតម្លៃអំពីស្ថានភាពនៃការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារចុះនៅថ្នាក់រាជធានី ខេត្ត ដើម្បីកំណត់វិធានការចាំបាច់នានា ធានាឱ្យរដ្ឋបាលរាជធានី ខេត្តអាចកៀរគរ ទាក់ទាញ និងលើកទឹកចិត្តការវិនិយោគនៅថ្នាក់ក្រោមជាតិប្រកបដោយការប្រកួតប្រជែង សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងបង្តើតការងារជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើសក្ដានុពលនៃរាជធានី ខេត្តនីមួយៗប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់វិនិយោគ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

អត្ថបទទាក់ទង