រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចូលរួមប្រជុំ សម្រុះសម្រួលដោះស្រាយទំនាស់ដីធ្លី ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីសម្រុះសម្រួលដោះស្រាយករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ០៣គ្រសារ រួមមាន ឈ្មោះ សោម សុខុន, ទុយ គន្ធាយ និងឈ្មោះ ហាក់ បូរ៉ា ដែលករណីទំនាស់នេះកើតឡើងដោយសារមានព្រំដីត្រួតគ្នា។ តាមរយៈកិច្ចប្រជុំក្រោមការដឹកនាំ សម្រុះសម្រួលដោយលោក សុខ សុទ្ធី ភាគីទាំងបីបានឯកភាពទទួលយកការដោះស្រាយ និងបញ្ចប់ទំនាស់ទាំងស្រុង ដោយភាគីពាក់ព័ន្ធបានធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក។ បន្ទាប់ពីភាគីទាំងបី បានព្រមព្រៀងគ្នារួច លោក សុខ សុទ្ធី បានណែនាំឱ្យភាគីទាំងបីរៀបចំឯកសារ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីបំពេញបន្ថែម និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ។
ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ April 10, 2024

អត្ថបទទាក់ទង