រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមអមដំណើរឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមការងារនៃគណៈកម្មការអន្តរក្រសួង ចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ចេជាង ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីទំហំ ៧០៧ហិកតា ក្នុងទុនវិនិយោគ ១០០លានដុល្លារអាមេរិក

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមអមដំណើរឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមការងារនៃគណៈកម្មការអន្តរក្រសួង ចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ចេជាង ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីទំហំ ៧០៧ហិកតា ក្នុងទុនវិនិយោគ ១០០លានដុល្លារអាមេរិក។

តាមរយៈការចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ចេជាង ក្នុងនាមរដ្ឋបាលខេត្ត បានសំណូមពរមួយចំនួនដូចខាងក្រោម៖ 
១-សូមក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធ ជាមួយអជ្ញាធរស្រុក និងឃុំ ដេីម្បីដោះស្រាយបញ្ហានានាដែលកេីតឡេីងជាយថាហេតុ
២-សូមស្នើក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង
៣-សូមរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា
៤-ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។
ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ April 10, 2024

អត្ថបទទាក់ទង