រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងរដ្ឋបាលស្រុក ឃុំ ចុះពិនិត្យទីតាំងស្នើសូមអាជ្ញាប័ណ្ណប្រកបអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ (ថ្មី) ០១កន្លែង ឈ្មោះ ផ្ទះសំណាក់កោះស្តេចមានជ័យ របស់លោកស្រី អាន់ សំឡាន ស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងរដ្ឋបាលស្រុក ឃុំ ចុះពិនិត្យទីតាំងស្នើសូមអាជ្ញាប័ណ្ណប្រកបអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ (ថ្មី) ០១កន្លែង ឈ្មោះ ផ្ទះសំណាក់កោះស្តេចមានជ័យ របស់លោកស្រី អាន់ សំឡាន ស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ យោងតាមការចុះពិនិត្យ លោកអភិបាលរងខេត្ត បានដាក់ចេញនូវទិសដៅមួយចំនួននៅពេលដែលរដ្ឋបាលខេត្តផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្ម គឺ៖
១. ត្រូវអនុវត្តស្របតាមនីតិវិធីច្បាប់ និងកិច្ចសន្យាអាជីវកម្ម
២. ត្រូវរៀបចំឱ្យមានសន្តិសុខ សុវត្តិភាពល្អ ប្រព័ន្ធពន្លត់អគ្គិភ័យ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងសំណល់រាវនានាដែលចេញពីបន្ទប់ផ្ទះសំណាក់
៣. រៀបចំឱ្យមានសោភណ្ឌភាព បរិស្ថានអនាម័យល្អ ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកឱ្យបានល្អប្រសើរ
៤. ត្រូវរៀបចំកន្លែងកម្សាន្តបន្ថែមទៀត ពិសេសឆ្នេរខ្សាច់ កន្លែងលេងទឹកសមុទ្រ និងកន្លែងថតរូបផ្សេងៗជាដើម
៥. រៀបចំសេវាកម្មបដិសណ្ឋាកិច្ច និងតារាងតម្លៃបន្ទប់ និងសេវាកម្មនានាឱ្យបានច្បាស់លាស់ និងសមរម្យសម្រាប់ភ្ញៀវទេសចរ។
ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ April 10, 2024

អត្ថបទទាក់ទង