រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការចាំបាច់ និងដាក់ចេញនូវបទបញ្ជា ក្នុងការពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការអនុវត្តនូវផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសមុន កំឡុងពេល និងក្រោយពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៧នាថ្ងៃខាងមុខ

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការចាំបាច់ និងដាក់ចេញនូវបទបញ្ជា ក្នុងការពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការអនុវត្តនូវផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសមុន កំឡុងពេល និងក្រោយពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៧នាថ្ងៃខាងមុខ។
ក្នុងកិច្ចប្រជុំនេះដែរ លោកមេបញ្ជាការ ក៏បានផ្សព្វផ្សាយនូវបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីកិច្ចការពារសន្តិសុខនិងរក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះផងដែរ ។
កិច្ចប្រជុំមានការអញ្ជើញចូលរួម  លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន- អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង កងអនុសេនាធំចល័ត និងសមាជិក ព្រមទាំង(មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ) តាមប្រព័ន្ធផ្សាយបន្តផ្ទាល់ Zoom។
ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ April 9, 2024

អត្ថបទទាក់ទង