រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក)

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាលប្រជុំលេខ១៦៨ ជាន់ទី៥ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមាន៤ គឺ៖
១) មតិបើកកិច្ចប្រជុំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
២) ឆ្លងរបាយការណ៍លទ្ធផលការងារនិងទិសដៅការងារបន្ត÷
• របាយការណ៍លទ្ធផលការងារ របស់ គអ.ឆ. ក.
• ផែនការយុទ្ធសាស្ត្រ របស់ គអធក.
• គម្រោងប្លង់អភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
៣) កិច្ចពិភាក្សារបស់អង្គប្រជុំ។
៤) មតិបូកសរុបនិងបិទកិច្ចប្រជុំរបស់ ឯកឧត្តម អធិបតីនៃកិច្ចប្រជុំ។
សូមបញ្ជាក់ថា៖ ខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ កំពត កែប ព្រះសីហនុ កោះកុង ត្រូវបានរាជរដ្ឋាភិបាល ដាក់ចេញទិសដៅអភិវឌ្ឍជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ឆ្លើយតបទៅនឹងវិស័យសន្តិសុខស្បៀង( ជលផលសមុទ្រ) វិស័យទេសចរណ៍តំបន់ឆ្នេរ ពាណិជ្ជកម្មចម្រុះ និងតំបន់ឧស្សាហកម្ម (កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស)៕
ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ April 9, 2024

អត្ថបទទាក់ទង