លោកឧត្តមសេនីយ៍ទោ សុខ សុវត្តិទុម មេញ្ជាការ តំបន់ប្រតិបត្តិការសិកកោះកុងនិងជាប្រធាន ស-អ-ក ខេត្ត រួមជាមួយក្រុមការងារ តំណាង លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត និងជាអនុប្រធានស-អ-ក បានចូលរួម ប្រគល់ថវិកា បេឡាមរណ:សង្គ្រោះ ចំនួន ៤ លានរៀល និងថវិកាផ្ទាល់របស់លោក ជំទាវឣភិបាលខេត្ត ចំនួន ៥០ម៉ឺនរៀល រួមជាមួយថវិកាចំនួន ៩១ម៉ឺនរៀល និងគ្រឿងបរិភោគមួយចំនួនទៀត ដែលបានមកពីសប្បុរសជន- ឣង្គភាពនានា មកប្រគល់ជូនដល់គ្រួសារសពលោក នី ម៉ាលី (មន្ត្រីនគរបាលចូលនិវត្តន៍) ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។