លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរទទួលបន្ទុករួម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្ត មានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្រី ០៤នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង