លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៧០ សរណន.សក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្តីពីផែនការកម្ម ការសាងសង់ និងប្រតិបត្តិការកំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ ដោយអនុវត្តតាមលិខិតលេខ១២១ ដជទ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវ សមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីលិខិតអនុញ្ញាតប្រតិបត្តិការកំពង់ផែ រដ្ឋបាលខេត្ត បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាអំពីខ្លឹមសារ និងការងារដែលត្រូវអនុវត្តនាពេលខាងមុខ។
លោកស្រីអភិបាលរងខេត្ត បានជំរុញឱ្យមន្ទីរជំនាញកំណត់ប្រភេទកំពង់ផែឱ្យបានច្បាស់លាស់ ដើម្បីរដ្ឋបាលក្រុង ស្រុក មានភាពងាយស្រួលសហការក្នុងការចុះស្រង់ធ្វេីបច្ចុប្បន្នភាពនាពេលខាងមុខ។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធត្រូវបង្កភាពងាយស្រួល និងសហការឱ្យបានល្អប្រសេីរក្នុងការអនុវត្តការងារនេះជាមួយមន្ទីរជំនាញ ធ្វើយ៉ាងណាឱ្យការងារសម្រេចបានជោគជ័យ។
ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ April 8, 2024