រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ឧត្ដមសេនីយ៍​ត្រី​ ស​ សារ៉ាត​ ស្នងការ​រង​ ផែនការ​ងារ​សេនា​ធិ​ការ​​​ បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋាន​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោក​ឧត្ដមសេនីយ៍​ត្រី​ ស​ សារ៉ាត​ ស្នងការ​រង​ ផែនការ​ងារ​សេនា​ធិ​ការ​​​ បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋាន​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​។
​នៅ​ក្នុង​នោះដែរ​ លោកឧត្តម​សេនីយ៍​ត្រី​ ស្នងការរង បាន​លេីក​ឡេីង​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ ​សម្រាប់​អនុវត្ត​មាន៖
-កោតសរសើរ​ដល់​កងកម្លាំង​ ដែល​បានខិតខំ​ប្រឹងប្រែង​​បំពេញ​ភារកិច្ច​ការងារ​បាន​យ៉ាង​ល្អ​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​
-ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ក្នុង​កម្មវិធី​ផ្សេងៗ​នាពេល​ខាងមុខ​ ជាពិសេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​
-ណែរនាំ​ដល់​កងកម្លាំង​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​អស់​គ្នា​
-ការពង្រឹង​វេន​ប្រចាំ​បញ្ជា​ប្រចាំ​ថ្ងៃ​ ។
ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ April 8, 2024

អត្ថបទទាក់ទង