រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា បានចូលរួមចែកកញ្ចប់អាហារជូនបងប្អូនសាសនិកឥស្លាមចំនួន១០០គ្រួសារសម្រាប់ស្រាយបួសខែរ៉ាម៉ាឌន

លោក ហាក់ ស៊ីម អភិបាលរងស្រុក បានចូលរួមចែកកញ្ចប់អាហារជូនបងប្អូនសាសនិកឥស្លាមចំនួន១០០គ្រួសារសម្រាប់ស្រាយបួសខែរ៉ាម៉ាឌន ក្រោមអធិបតីភាពឯកឧត្តម គ្រី ប៊ុនថា តំណាងលោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកោះកុង ។
ក្នុងនោះមានប្រជាពលរដ្ឋមកពីភូមិចាំយាម ឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងមកពីភូមិ៤ ភូមិស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ទីតាំងនៅសាលាបឋមសិក្សា អ៉ីរីយ៉ាល ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ថ្ងៃអាទិត្យ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង