រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីសម្រួលការធ្វើដំណើរវិលត្រលប់របស់បងប្អូន ពលករខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

លោក​ ស្រេង​ ហុង​ អភិបាល​រង ​នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ក្រុម​ការងារ​ចម្រុះ​ ដេីម្បីសម្របសម្រួលការធ្វេីដំណេីរវិលត្រលប់របស់បងប្អូនពលករខ្មែរ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ គ.ស.២០២៤​ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ លោកអភិបាលងខេត្ត​ បានថ្លែងអំណរគុណ​ និង​កោតសរសើរ​ចំពោះ​ក្រុម​ការ​ងារ​ចម្រុះ​ដែលបានខិតខំ​ និងយកចិត្តទុកដាក់​បំពេញ​ការងារ​​សម្របសម្រួលការធ្វេីដំណេីរវិលត្រលប់របស់បងប្អូនពលករខ្មែរ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

លោក​អភិបាល​រង​ខេត្ត​ បានស្នេីឱ្យក្រុមការងារបន្តកិច្ចខិតខំបន្ថែមទៀត​ រួមជាមួយនឹងការផ្តល់ព័ត៌មាន​ និងរបាយការណ៍ពាក់ព័ន្ធនានាអំពីពលករ​ចេញ​ ចូល​ ឱ្យបានទាន់ពេលវេលា​ ជាពិសេស​មាន​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញ​ របស់​ពលករខ្មែរ​មាន​ភាពងាយស្រួល​មកលែង​ស្រុក​កំណើត​ ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​យើង​នេះ។


ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ April 5, 2024

អត្ថបទទាក់ទង