លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសន្ដិសុខ សណ្ដាប់ធ្នាប់ នៃគណៈកម្មការរៀបចំកោះកុងសង្រ្កាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសន្ដិសុខ សណ្ដាប់ធ្នាប់ នៃគណៈកម្មការរៀបចំកោះកុងសង្រ្កាន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។
ជាលទ្ធផល បានពិនិត្យផ្តល់យោបល់ និងកែសម្រួលផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ បានយ៉ាងល្អប្រសើរ។
ជាចុងបញ្ចប់ លោក ហាក់ ឡេង អភិបាលរងខេត្ត បានណែនាំ និងផ្តាំផ្ញើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ជូនដល់ក្រុង ស្រុកទាំង៧ ឱ្យយកចិត្តទុកដាក់ពង្រឹងការពារសន្ដិសុខ សុវត្ថិភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឱ្យបានល្អប្រសើរ ជាពិសេសត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិឱ្យបើកបរដោយប្រុងប្រយ័ត្ន។ ក្នុងនោះផងដែរ លោកក៏បានណែនាំឱ្យរដ្ឋបាលស្រុកស្រែអំបិលបោះពុម្ភលិខិតប័ណ្ណដែលមានភ្ជាប់លេខទំនាក់ទំនងអាជ្ញាធរមានសមត្ថកិច្ច លេខទំនាក់ទំនងជាងឡាន ចែកជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលចូលមកលេងកម្សាន្ដក្នុងខេត្តកោះកុងដើម្បីបង្កនូវងាយស្រួលក្នុងការទំនាក់ទំនងនៅពេលមានបញ្ហាកើតឡើយដោយជាយថាហេតុ និងដើម្បីទទួលបានរង្វាន់ពិសេសពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មេសា 4, 2024
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3806-1024x711.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3818-1002x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3809-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3807-995x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3808-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3810-1024x633.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3820-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3817-1024x660.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3819-1024x784.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3811-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3812-1024x726.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3821-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3814-1024x677.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3815-1024x702.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3804-944x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3816-1024x692.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3803-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/04/IMG_3813-1024x539.jpg)