រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង បានរៀបចំការប្រឡងសិស្សពូកែថ្នាក់ខេត្តឆ្នាំសិក្សា ២០២៣-២០២៤

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ ការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង នៃមន្ទីរអប់រំ​ យុវជន និងកីឡា បានរៀបចំការប្រឡងសិស្សពូកែថ្នាក់ខេត្ត ថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន ០១ថ្ងៃ លើវិញ្ញាសាអក្សរសាស្រ្តខ្មែរ គណិតវិទ្យា រូបវិទ្យា ដើម្បីទៅចូលរួមប្រឡងថ្នាក់ជាតិនាថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្នងនោះដែរបេក្ខជនចូលរួមមកពីក្រុង/ស្រុកទាំង ៧ នៃខេត្តកោះកុង ដែលបេក្ខជនចូលរួមស្មើនឹង ៤០នាក់ ស្រី ២២នាក់។

ថ្ងៃព្រហ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

ត្រូវនឹងថ្ងៃទី៤​ មេសា ឆ្នាំ២០២៤

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង