រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ទោ ឈន សុខុម អនុប្រធានគណៈកម្មាធិការស អ កស្រុកស្រែអំបិល នាំយកថវិកាថវិកាបេឡារណៈសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសព លោក ហែម នី (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិវាលជេីង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។

លោកវរសេនីយ៍ទោ ឈន សុខុម អនុប្រធានគណៈកម្មាធិការស អ កស្រុកស្រែអំបិល តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ ប្រធានកិត្តិយសស អ កឃុំស្រែអំបិល និងប្រធានសាខាស អ ក ឃុំស្រែអំបិល នាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល ។
៣/ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។ ប្រគល់ជូនដល់គ្រួសារ នៃសព
លោក ហែម នី (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិវាលជេីង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣.៣០នាទី។
ថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ April 3, 2024

អត្ថបទទាក់ទង