លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។
លោកអភិបាលរងខេត្ត សូមអោយអភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច សហការ ជាមួយគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ គម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ព្រមទាំងការអង្កេតវាស់វែងលម្អិត នៃគម្រោង ក្នុងភូមិសាស្ត្រខេត្តកោះកុង។