នៅរសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ និងមានការចូលរួមពី លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន មន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជន កាយរឹទ្ធ យុវជនកាកកបាទក្រហម សិស្សានុសិស្ស សរុបប្រមាណ ២១០នាក់។