រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា តាមដានការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ ក្នុងក្រុងខេមរភូមិន្ទ

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា តាមដានការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ ក្នុងក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត អាជ្ញាធរក្រុងខេមរភូមិន្ទ និងទីចាត់ការជំនាញចំណុះសាលាខេត្ត។
ជាលទ្ធផល អង្គប្រជុំ បានឯកភាពលើការចុះអនុវត្តវិធានការរដ្ឋបាល ចុះរុះរើ ដកហូតសម្ភារ និងទំនិញផ្សេងៗដែលដាក់នៅលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដោយត្រូវរក្សាទុកចិញ្ចើមផ្លូវប្រវែង ១.២ម៉ែត្រ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ដើម្បីបង្ការនូវការកកស្ទះចរាចរណ៍ រក្សានូវសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភណភាព និងផ្លូវសម្រាប់ថ្មើរជើង។
ថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ April 1, 2024

អត្ថបទទាក់ទង