លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ និងផ្សព្វផ្សាយផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដល់មន្ត្រីពន្ធនាគារខេត្តកោះកុង។
លោកអភិបាលរងខេត្ត សូមចូលរួមអបអរសាទរ ជាមួយលោក លោកស្រី ដែលបានទទួលតំណែងថ្មីសូមអោយអនុវត្តតួនាទី ភារកិច្ច ស្របតាមមុខតំណែង ជាមួយគ្នានេះផងដែរបងប្អូន ដែលបានបំពាក់ឋានន្តរស័ក្តិ ពិតជាស័ក្តិសម នឹងទទួលបានសូមបន្តពង្រឹងកិច្ចការងាររបស់ខ្លួនបន្ថែមទៀត ដូចដែលយើងទាំងអស់គ្នាដឹងហើយថាបច្ចុប្បន្នជំងឺ Covid-19 ពិតជាជំងឺដែលធ្វើអោយប៉ះពាល់ដល់សង្គមជាតិ និងគ្រួសារ តែយើងរួមគ្នាទប់ស្កាត់ដោយអនុវត្តអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។