រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងារសម្របសម្រួលដើម្បីដោះស្រាយវិវាទដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង(ក្នុងជំហានទី២) របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះពិនិត្យ វឌ្ឍនភាព សម្របសម្រួលដោះស្រាយ នូវពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធវិវាទដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង បានដាក់ពាក្យស្នើសូមទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន១៦ករណី

លោក សុខ សុទ្ធី អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងារសម្របសម្រួលដើម្បីដោះស្រាយវិវាទដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង(ក្នុងជំហានទី២) របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នឹងចុះពិនិត្យ វឌ្ឍនភាព សម្របសម្រួលដោះស្រាយ នូវពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធវិវាទដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង បានដាក់ពាក្យស្នើសូមទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន១៦ករណី ។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមមាន ឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សុខ សុទ្ធី  អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក ចំនួន៥ក្រុង ស្រុក មាន ៖ ក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកស្រែអំបិល លោក រស់ វីរ៉ាវុទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក សំ ផល្លី អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោក ប្រធានការិយាល័យភូមិបាលទាំង៥ក្រុង ស្រុក លោកមេឃុំទាំង៥ក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ។
បន្ទាប់ពីប្រជុំពិភាក្សាអង្គប្រជុំបានឯកភាពគ្នា ដោះស្រាយ នូវពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធវិវាទដីធ្លីបានដាក់ពាក្យស្នើសូមទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន១៦ករណី បានដោះស្រាយបញ្ចប់ ។
ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទទាក់ទង