រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះបន្ទាន់ចំនួន ០២ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមប្រតិភូដែលដឹកនាំដោយ ឯកឧត្តម គីម ដុងយន់ តំណាងរាស្ត្រខេត្តហ្យុងហ្គីដូ និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវប្រជាធិបតេយ្យនៃសាធារណរដ្ឋកូរ៉េ(ខាងត្បូង)

រសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះបន្ទាន់ចំនួន ០២ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមប្រតិភូដែលដឹកនាំដោយ ឯកឧត្តម គីម ដុងយន់ តំណាងរាស្ត្រខេត្តហ្យុងហ្គីដូ និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវប្រជាធិបតេយ្យនៃសាធារណរដ្ឋកូរ៉េ(ខាងត្បូង)។

ពិធីនេះផងដែរ ក្រោមអធិបតីលោក ស្រេង ហុង អភិបាលរងខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម គីម ដុងយន់ តំណាងរាស្ត្រខេត្ត ហ្យុងហ្គីន និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវប្រជាធិបតេយ្យនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមានការអញ្ជើញចូលរួម លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុងផងដែរ។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើបដិសណ្ឋារកិច្ច និងមានមតិសំណេះសំណាល ថ្លែងអំណរអរគុណដល់ក្រុមប្រតិភូដែលដឹកនាំដោយ ឯកឧត្តម គីម ដុងយន់ តំណាងរាស្ត្រខេត្តហ្យុងហ្គីដូ និងជាអនុប្រធានវិទ្យាស្ថានស្រាវជ្រាវប្រជាធិបតេយ្យនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់អំណោយជារថយន្តសង្គ្រោះ០២គ្រឿង ដល់បញ្ជាការដ្ខាន កងរាជអាវុធហត្ថខេត្តកោះកុង ដែលមានការខ្វះខាតក្នុងកិច្ចការសង្គ្រោះឲ្យទាន់ពេលវេលានៅរាល់ឧបទ្ទវហេតុដែលកើតឡើងក្នុងភូមិសាស្រ្តខេត្តកោះកុង៕

អត្ថបទទាក់ទង