/ / /

ការអនុវត្តអង្កេតស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងលេីកទី៣ បានកំណត់យកប្រជាជនដែលមានអាយុចាប់ពី១៥ឆ្នាំឡេីង​ នៅភូមិ២​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​

មន្ត្រីមកពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មន្ត្រីកម្មវិធីរបេងមន្ទីរសុខាភិបាលខេត្ត មន្រ្តីកម្មវិធីស្រុកប្រត្តិបត្តិ បុគ្គលិកមន្ទីពេទ្យខេត្ត បុគ្គលិកមណ្ឌលសុខភាពស្មាច់មានជ័យ ព្រមទាំងមេភូមិ អនុភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិ២ស្មាច់មានជ័យ បានចូលរួមការអនុវត្តអង្កេតស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងលេីកទី៣ ដោយការធ្វេីប្រេវ៉ាឡង់នេះគឺធ្វេីនៅទូទាំងប្រទេស​ ដោយឡែកខេត្តកោះកុងគឺត្រូវបានកំណត់យកប្រជាជនដែលមានអាយុចាប់ពី១៥ឆ្នាំឡេីង​ នៅភូមិ២​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​។

ទីតាំង:នៅមណ្ឌលសុខភាពស្មាច់មានជ័យ
ចាប់ពីថ្ងៃទី២៣ដល់២៧ថ្ងៃទីខែមីនា ឆ្នាំ២០២៤

ថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន“ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ នៅសាលមហោស្រពខេត្ត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ប៉ិ វណ្ណឌឿន (សហគ្រាស ប៉ិ វណ្ណឌឿន) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងទឹកបរិសុទ្ធ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចុះសួរសុខទុក ឯកឧត្តមកាយ សម្រួម និងបងប្អូនជនភាសសឹកមកពីខេត្តកោះកុង និងតាតៃ 

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោក ម៉ែន ឧត្តម ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈរងចាំទទួលជនភាសសឹក មកនៅក្នុងឃុំថ្មដូនពៅ 

  • រដ្ឋបាលស្រុកបូទុមសាគរ/
    14/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក អិក កួន មេឃុំថ្មស និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លា និងលោក ស៊ុន សុវណ្ណរចនា (គ្រូពេទ្យហូ) ១០០ ដុល្លា នៅសហរដ្ឋអាមេរិក ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក