លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។
កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា ទៅលើលទ្ធផលការងារប្រចាំខែមីនា និងទិសដៅខែមេសា និងលទ្ធផលការងារខែមេសា និងទិដៅខែឧសភា ព្រមទាំងលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាស២ ឆ្នាំ២០២០ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។