រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចចូលរួមកម្មវិធីចែកអំណោយរបស់សមាគមន៍​ ប៊ី​ អែន​ អាយ​ ឆាមពាន​​ (BNI CHAMPION) ជូនដល់សិស្សានុសិស្សសាលាបឋមដំណាក់ក្របី​ និងកូនកុក​ នៅសម្ភារ:សិក្សាមួយចំនួន​ និងអំណោយសម្រាប់ជូនដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រួសារក្រីក្រនៅភូមិពាមកាយ​ និងភូមិព្រែកស្មាច់​ ក្នុងឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានអញ្ជេីញចូលរួមជាគណ:អធិបតី​ និងបានដឹកនាំ​ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ និងមន្ត្រី​ភូមិ ដេីម្បីចូលរួមកម្មវិធីចែកអំណោយរបស់សមាគមន៍​ ប៊ី​ អែន​ អាយ​ ឆាមពាន​​ (BNI CHAMPION) ជូនដល់សិស្សានុសិស្សសាលាបឋមដំណាក់ក្របី​ និងកូនកុក​ នៅសម្ភារ:សិក្សាចំនួន​ ១២៣នាក់​ ដោយក្នុងម្នាក់ៗទទួលបាន​ កាបូបស្ពាយ​ សៀវភៅ​ ប៊ិក​ ហ្វឺត​ ខ្មៅដៃ​ ព្រមទាំងសម្ភារ:សិក្សាមួយចំនួន​ទៀត និងអំណោយសម្រាប់ជូនដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រួសារក្រីក្រនៅភូមិពាមកាយ​ និងភូមិព្រែកស្មាច់​ចំនួន​ ២០គ្រួសារ​ ដោយក្នុងមួយគ្រួសារៗទទួលបាន​ នៅគ្រឿងឧបភោគបរិភោគ​រួមមាន​ អង្ករ​ មី​ ត្រីខ​ ប្រេង​ខ្យល់​ ថ្នាំដុសធ្មេញ​ និងសម្ភារ:ប្រេីប្រាស់មួយចំនួន​ទៀត ស្ថិតនៅក្នុងឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

រដ្ឋបាលឃុំកោះស្ដេច

ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤
March 23, 2024

អត្ថបទទាក់ទង