រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង សហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអំពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងភូមិសាស្រ្តខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងចូលរួមជាសហអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអំពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងភូមិសាស្រ្តខេត្ត ដែលត្រូវបានសហការរៀបចំដោយ ក្រុមការងារជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។
គោលបំណង នៃវគ្គបណ្តុះបណ្តាល គឺផ្តល់ការណែនាំ និងនីតិវិធីក្នុងចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជូនដល់មន្រ្តីបង្គោលជំរឿនក្រុង ស្រុក សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ សំដៅធ្វើយ៉ាងណា៖
-កំណត់ចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់ សំណុំឯកសារ និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ដែលនៅមានប្រតិបត្តិការ និងបញ្ឈប់ ប្រតិបត្តិការ
-សិក្សាអំពីស្ថានភាពនៃដំណើរការ វិស័យធ្វើប្រតិបត្តិការ ចំនួនបុគ្គលិក និងប្រភពថវិការបស់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
-ពង្រឹងការអនុវត្តច្បាប់ និងការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះដំណើរការ នៃជំរឿនខាងលើ នឹងត្រូវបានចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ៕
ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ March 19, 2024

អត្ថបទទាក់ទង