ថ្ងៃចន្ទ ៩ កើត ដល់ថ្ងៃ ពុធ ១១កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
លោកស្រី សុខ សុធាវី ប្រធានមន្ទីរ និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរទទួលបន្ទុកការងារយេនឌ័រ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី"គោលគំនិត និងវិធីសាស្ត្រនៃការបញ្ជ្រាបយេនឌ័រ" ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានការចូលពីសំណាក់ មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្ត និងការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម ចំនួន១៣ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៥២នាក់ ស្រី៤២ នាក់ ក្នុងគោលបំណងដើម្បីបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅទីរួមខេត្តកំពង់ឆ្នាំង។