រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងាររបស់អគ្គិសនីកម្ពុជា បើកកិច្ចប្រជុំស្តីពីការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ ផ្ទះសម្បែង ដើមឈើហូបផ្លែ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ សម្រាប់ការសង់ខ្សែបញ្ជូនអគ្គិសនី

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សហការជាមួយក្រុមការងាររបស់អគ្គិសនីកម្ពុជា បើកកិច្ចប្រជុំស្តីពីការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ ផ្ទះសម្បែង ដើមឈើហូបផ្លែ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ សម្រាប់ការសង់ខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល ពីស្ថានីយផលិតអគ្គិសនី៣ អនុស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ ក្នុងគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង សហការ ជាមួយក្រុមការងាររបស់អគ្គិសនីកម្ពុជា បានធ្វើបទបង្ហាញ និងពន្យល់ពីសារប្រយោជន៍ពីគម្រោងសាងសង់វារីអគ្គិសនីស្ទឹងមេទឹក ផលប៉ះពាល់ផ្សេងៗ និងការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ ផ្ទះសម្បែង ដើមឈើហូបផ្លែ និងដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋសម្រាប់ការសង់ខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល ពីស្ថានីយផលិតអគ្គិសនី៣ អនុស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ ក្នុងគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក និងបានបកស្រាយនូវសំនួរ និងសំណូមពរដែលបានលើកឡើងនាពេលនេះ ជូនដល់ប្រជាពលរដ្ឋផលប៉ះពាល់ផ្សេងៗផងដែរ៕
ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

អត្ថបទទាក់ទង