រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ទោ ងួន ធឿន នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក ជិន គួង (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

លោកវរសេនីយ៍ទោ ងួន ធឿន នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងកោះកុង ជាសមាជិកក្រុមលេខាធិការដ្ឋានស អ កខេត្តតំណាង លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងបានដឹកនាំ គណៈកម្មាធិការស អ កស្រុក ស្រែអំបិល លោកប្រធានកិត្តិយសស អ កឃុំបឹងព្រាវ និងប្រធានសាខាស អ ក ឃុំបឹងព្រាវ នាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ថវិកាបេឡារណៈសង្គ្រោះ ចំនួន៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល ។
៣/លោក ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី ១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោក ជិន គួង (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១,១០នាទីយប់។
ថ្ងៃអាទិត្យ ៨ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ March 17, 2024

អត្ថបទទាក់ទង