មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំការងារសុខាភិបាលខេត្តកោះកុង (PHD-OD-RH-HC-HP)
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំការងារសុខាភិបាលខេត្តកោះកុង (PHD-OD-RH-HC) ប្រចាំខែមីនា ឆ្នាំ២០២៤
គោលបំណងកិច្ចប្រជុំ
ពង្រឹង អភិវឌ្ឍន៍ធនធានមនុស្ស
ពង្រឹង កែលំអរហេដ្ឋារចនាសម័្ពន្ធអង្គភាព
ពង្រឹង អភិវឌ្ឍន៍សម្ភារបរិក្ខា
ពង្រឹង គ្រប់គ្រងធនធានថវិកា
ពង្រឹង អភិវឌ្ឍន៍ឌីជីថល
ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំនេះ និងមានការចូលរួមពី៖
-លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត
-លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំងបួននៃមន្ទីរសុខាភិបាល និងមន្ត្រី
-លោក លោកស្រី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង២ និងមន្ត្រី
-លោកប្រធានមន្ទីរពេទ្យបង្អែកស្រែអំបិល និងមន្ត្រី
-លោក លោកស្រីប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ត្រី
កិច្ចប្រជុំធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត និងតាមរយៈប្រព័ន្ធវីដេអូZoom
ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
March 15, 2024