រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីពេទ្យ តេជោសែន កោះធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីពេទ្យ តេជោសែន កោះធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មន្ទីរពេទ្យ តេជោសែន កោះធំ មានផ្ទៃដីទំហំ ១៤ ៧០០ ម៉ែត្រក្រឡា ដែលជាទីតាំងមន្ទីរពេទ្យបង្អែកស្រុកកោះធំ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងមានចម្ងាយ ៥៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មន្ទីរពេទ្យត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ទ្រទ្រង់ដោយថវិកាផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានផ្តើមគំនិតចាត់ចែងសាងសង់ និងអំពាវនាវអំណោយពីសប្បុរសជនក្នុងនិងក្រៅប្រទេស សរុប ១០ ០២៥ ០០០ ដុល្លារអាមេរិក និងជំនួយបច្ចេកទេសស្ថាបត្យកម្មប្លង់សាងសង់តាមនិយាមអន្តរជាតិដោយក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត។

ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទទាក់ទង